Dictionary (BETA)

  • ស្វីការ
  • កងកម្លាំងឯកសណ្ឋាន
  • កញ្ចប់តូច
  • កញ្ចប់ផលិតផលថ្នាំជក់
  • កញ្ចប់លទ្ធកម្ម
  • កតិកាភេទ (Rescision )
  • កន្លែងឆ្លងជំងឺ
  • កន្លែងនេសាទបម្រុង
  • កន្លែងនេសារសហគមន៏
  • កន្លែងបំបេញបែបបទបញ្ចេញទំនិញពីគយ
  • កន្លែងផ្លូវប្រសព្វ
  • កន្លែងផ្លូវប្រសព្វ ឬផ្លូវប្រសព្វ
  • កន្លែងផ្លូវប្រសព្វក្នុងលំហ
  • កន្លែងរអភិរក្សជលផល
  • កម្មករ
  • កម្មករនិយោជិត
  • កម្មករនិយោជិតក្នុងវិជ្ជាជីវៈខាងកសិកម្ម
  • កម្មករនិយោជិតជាប់លាបើ
  • កម្មករនិយោជិតម្តងម្កាល
  • កម្មវត្ថុត្រូវបានធានារ៉ាប់រង

Dictionary :

Law | Economics | Chuon Nath

  • ស្វីការ

    Definition: សំដៅដល់ការយល់ព្រមរបស់បហារិតនៃរូបិយាណត្តិដើម្បីអនុវត្តតាមបញ្ជារបស់បហារ័ក ។

    Reference: ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់ ឆ្នាំ២០០៥

  • កងកម្លាំងឯកសណ្ឋាន

    Definition: សំដៅដល់កងកម្លាំងនគរបាលជាតិ និងកងយោធពខេមរភូមិន្ទ ។

    Reference: ច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥

  • កញ្ចប់តូច

    Definition: គឺជាបញ្ញើប្រៃសនីយ៍ដែលវត្ថុបញ្ញើត្រូវបានខ្ចប់បិទជិត មានទំហំជាកំណត់ និងមានទម្ងន់មិនលើសពី ២ គីឡូក្រាម ។

    Reference: ច្បាប់ស្តីពី វិស័យប្រៃសណីយ៍ ឆ្នាំ២០០២

  • កញ្ចប់ផលិតផលថ្នាំជក់

    Definition: សំដៅដល់ប្រអប់ ក្រដាស គ្រឿងរុំពីក្រៅ ឬវត្ថុវេចខ្ចប់ផលិតផលថ្នាំជក់ ដោយមិនរាប់បញ្ចូលបាវ ឬវត្តផលថ្នាំជក់របស់កសិករ ។

    Reference: ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៥

  • កញ្ចប់លទ្ធកម្ម

    Definition: សំដៅដល់ការប្រមូលផ្តុំមុខសញ្ញាលទ្ធកម្មដែលមានប្រភេទដូចគ្នាលក្ខណៈដូចគ្នា ឬប្រហាក់ប្រហែលគ្នាបញ្ចូលក្នុងក្រុមតែមួយ សម្រាប់ធ្វើលទ្ធកម្មតែមួយលើក ។

    Reference: ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ឆ្នាំ ២០១២

  • កតិកាភេទ (Rescision )

    Definition: នៃការព្រមព្រៀងគ្នា។ ក្នុងទីនោកតិការភេទ បានន័យថាបដិសេធកិច្ចសន្យាលក់ចោល ដោយមកពីលក់អចលនវត្ថមានវិការៈ អាថ៌កំបាំង ។

    Reference: ច្បាប់ភូមិបាលឆ្នាំ ២០០១

  • កន្លែងឆ្លងជំងឺ

    Definition: សំដៅដល់ទីតាំងណាមួយ ទីកន្លែងណាមួយ អគារ ទីកន្លែងចិញ្ចឹមសត្វមាន មេរោគបង្កជំងឺ ឬជឿថាមានមេរោគជំងឺវិញត្តិដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

    Reference: ច្បាប់ស្ដីពីសុខភាពសត្វ និងផលិតផលសត្វ ឆ្នាំ២០១៦

  • កន្លែងនេសាទបម្រុង

    Definition: សំដៅដល់ផ្នែកមួយនៃដែននេសាទទឹកសាបដែលមិនមែនជាឡូត៍នេសាទ កន្លែងអភិរក្សជលផល នាទីព្រៃលិចទឹក កន្លែងនេសាទគ្រួសារ ឬទំនាបលិចទឹកក្នុងរដូវដំឡើង។ កន្លែងនេសាទ បម្រុង មិនត្រូវ បាន វទ្ធី ការចាត់ថ្នាក់ជាតំបន់គ្រប់គ្រងជលផលជាក់លាក់ឡើយ ហើយត្រូវ បានអនុញ្ញាតឱ្យ ធ្វើ ខសាទ បានតែភារនេសាទ ២ប្រភេទ គឺការ នេសាទជាលក្ខណៈគ្រួសារ និង ការនេសាទជាលក្ខណៈសិប្បកម្ម ។ កន្លែងនេសាទបម្រុង មានជាអាទិ៍ ទន្លេ ស្ទឹង ព្រែក បឹង អាងធម្មជាតិ ឬ ត្រពាំង ។ល។

    Reference: ច្បាប់ស្ដីពីជលផល ឆ្នាំ២០០៦

  • កន្លែងនេសារសហគមន៏

    Definition: សំដៅដល់ដែននេសាទរបស់រដ្ឋដែល បានប្រគល់ជូនសហគមន៍ក្រោម កិច្ចព្រមព្រៀងរវាងនាយខណ្ឌរដ្ឋបាលជលផលជាមួយសហគមន៍ ឬ ក្រុមប្រជាពលរដ្ឋរស់នៅក្នុង ឬ ក្បែរដែននេសាទដែលពឹងផ្អែកលើការធ្វើនេសាទសម្រាប់ការចិញ្ចឹមជីវិត និងការប្រើប្រាស់ជាប្រពៃណី ហើយដែលធ្វើការគ្រប់គ្រង ឬ ប្រើប្រាស់កន្លែងនេសាទ ទោះប្រកបដោយនិរន្តរភាព ។

    Reference: ច្បាប់ស្ដីពីជលផល ឆ្នាំ២០០៦

  • កន្លែងបំបេញបែបបទបញ្ចេញទំនិញពីគយ

    Definition: គឺជាកន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រង ការឃ្លាំមើលដោយរដ្ឋបាលគយ ។

    Reference: ច្បាប់ស្តីពីគយ ២០០៧

  • កន្លែងផ្លូវប្រសព្វ

    Definition: សំដៅដល់កន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើន ដែលមានផ្ទៃរាបតែមួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ កន្លែងប្រសព្វអាចមានរាងជា +, X, Y, T ឬរង្វង់មូលជាដើម ។

    Reference: ច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០១៤

  • កន្លែងផ្លូវប្រសព្វ ឬផ្លូវប្រសព្វ

    Definition: សំដៅដល់កន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើន ដែលមានផ្ទៃតែ មួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ ផ្លូវប្រសព្វអាចមានរាងជា +, X, T, Y ឬរង្វង់មូលជាដើម

    Reference: ច្បាប់ស្ដីពីចរាច៍ផ្លូវគោក ឆ្នាំ២០១៥

  • កន្លែងផ្លូវប្រសព្វក្នុងលំហ

    Definition: សំដៅដល់កន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ដែលមានកម្រិត កម្ពស់ផ្ទៃខុសគ្នានិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រងផ្លូវឡើយ។ ផ្លូវប្រសព្វក្នុងលំហអាចមានរាងជា +, X, និង★។

    Reference: ច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០១៤

  • កន្លែងរអភិរក្សជលផល

    Definition: សំដៅដល់ចំណាត់ថ្នាក់នៃដែននេសាទទឹកសាប ឬ សមុទ្រ ហើយត្រូវ បានកំណត់ភូមិសាស្រ្តជាក់លាក់សម្រាប់វាវីសត្វ ឬ រុក្ខជាតិជ្រកពួនពង កូន រីកធំធាត់ ឬ រីកលូតលាស់ ។ កន្លែងអភិរក្សជលផលជាថ្នាលពូជ និងជាតំបន់ការពារធនធានជលផលដែលពុំអាចអនុញ្ញាតឱ្យប្រព្រឹត្ត សកម្មភាពដែលនាំឱ្យ មានផលប៉ះពាល់ដល់ធនធានជលផល បាន ឡើយ ក្រៅពីការ ស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តជលផលសបតាមគោលការណ៍ដ៏ត្រឹមត្រូវ ។

    Reference: ច្បាប់ស្ដីពីជលផល ឆ្នាំ២០០៦

  • កម្មករ

    Definition: គឺអ្នកធ្វើការយកឈ្នូល ក្រៅពីអ្នកបំរើនៅក្នុងផ្ទះ និងនិយោជិត ពោលគឺជនដែលធ្វើការភាគច្រើនដោយហត្ថកម្មយកកំរៃ ក្រោមការដឹកនាំនៃនិយោជក ឬតំណាងនៃជននេះ ។

    Reference: ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧

  • កម្មករនិយោជិត

    Definition: គឺជាជនគ្រប់ភេទ និងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាធ្វើការយកកំរៃក្រោមការដឹកនាំនិងគ្រប់គ្រងរបស់បុគ្គលម្នាក់ទៀតជារូបវន្តបុគ្គល ឬនីតិបុគ្គលជាសាធារណៈ ឬឯកជន ។

    Reference: ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧

  • កម្មករនិយោជិតក្នុងវិជ្ជាជីវៈខាងកសិកម្ម

    Definition: គឺកម្មករនិយោជិតដែលធ្វើការខាង ៖ ១ ចំការ, ៣ អាជីវកម្មខាងកសិកម្ម ដាំដំណាំ និងចិញ្ចឹមសត្វ, ៤ អាជីវកម្មព្រៃឈើ, ៥ អាជីវកម្មនេសាទ ។

    Reference: ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧

  • កម្មករនិយោជិតជាប់លាបើ

    Definition: គឺជនដែលធ្វើការទៀតទាត់់ក្នុងមុខការអ្វីមួយដែលមានលក្ខណៈជាអចិន្ត្រៃយ៍ ។

    Reference: ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧

  • កម្មករនិយោជិតម្តងម្កាល

    Definition: គឺជនដែលចុះកិច្ចសន្យា ៖ ១. ធ្វើការមុជាប្រាកដ តាមធម្មតាត្រូវតែឲ្យហើយក្នុងរយៈពេលយ៉ាងខ្លី ។ ២. ធ្វើការមួយពេលៗ ធ្វើឈប់ៗ និងធ្វើមួយរដូវៗ ។

    Reference: ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧

  • កម្មវត្ថុត្រូវបានធានារ៉ាប់រង

    Definition: មានន័យថា ទ្រព្យសម្បត្តិផល ឬប្រយោជន៍អ្វីមួយដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ អាយុជីវិត ឬរូបរាងកាយរបស់ជនណាមួយ ។

    Reference: ច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ២០០០